កម្មវិធី​បង្រួម​បទ​បង្ហាញ​អប្បបរមា ត្រូវ​បាន​ប្រើ​ដើម្បី​កាត់បន្ថយ​ទំហំ​ឯកសារ​របស់​បទ​បង្ហាញ​បច្ចុប្បន្ន ។ រូបភាព​នឹង​ត្រូវ​បាន​បង្ហាប់ ហើយ​ទិន្នន័យ​ដែល​ឈប់​ត្រូវការ នឹង​ត្រូវ​បាន​យកចេញ ។
កម្មវិធី​បង្រួម​បទ​បង្ហាញ​អប្បបរមា អាច​បង្កើន​ប្រសិទ្ធភាព​ទំហំ​គុណភាព​របស់​រូបភាព​បាន ។ បទ​បង្ហាញ​ដែល​ត្រូវ​បាន​រចនា​សម្រាប់​អេក្រង់ ឬ​ឧបករណ៍​បញ្ចាំង​ស្លាយ មិន​ទាមទារ​គុណភាព​ខ្ពស់​ដូច​ទៅ​នឹង​បទ​បង្ហាញ​ដែល​រចនា​ឡើង​សម្រាប់​បោះពុម្ព​នោះ​ទេ ។
